Up Skill Cambodia
អតិថិជន
សាស្រ្តចារ្យផ្នែកគិលានុបដ្ឋាកនៅក្នុងសាកលវិទ្យាល័យរបស់កម្ពុជា ក៏ដូចជានៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ(RTCs), ចាំបាច់ត្រូវបង្រៀនទៅតាមការទាមទាររបស់ក្រសួងសុខាភិបាល (MoH) ដែលតម្រូវឱ្យមានកម្មវិធីសិក្សាព័ត៌មានវិទ្យានៃការថែទាំ។ ហេតុនេះហើយ បានជាពួកគេត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗ។
បញ្ហាប្រឈម
ថ្នាលព័ត៌មានវិទ្យានៃការថែទាំបច្ចុប្បន្ននេះ នៅមិនទាន់គ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវរបស់ប្រជាជនកម្ពុជាទេ ដូចជាផ្នែកភាសា ពាក្យវាក្យស័ព្ទ និងករណីសិក្សា។
កុំព្យូទ័រដែលអាចប្រើប្រាស់បានមានចំនួនកំណត់។
ការផលិតមាតិការមានការយឺតយ៉ាវដោយសារបញ្ហានៃការរំលោភសិទ្ធិលើកម្មសិទ្ធិបញ្ញា។
“យើងមិនអាចបង្រៀនព័ត៌មានវិទ្យានៃការថែទាំនៅលើ Google sheet បានទេ យើងត្រូវការវា​ ឥឡូវនេះ”
(ទទួលបានមតិកែលម្អពីគ្រូគិលានុបដ្ឋាកជាច្រើន អំឡុងពេលសិក្ខាសាលានៅការិយាល័យរបស់ក្រុមហ៊ុនខាលីប្រ៊ឹរ នាខែមេសា ឆ្នាំ ២០២៣)
ការអនុវត្ត
សមហរណកម្ម​ថ្នាលជាមួយនឹងកំណត់ត្រាសុខភាពអេឡិចត្រូនិច (EHR) សម្រាប់ការធ្វើត្រាប់តាម។
បើកដំណើរការពហុភាសា (អង់គ្លេស និងខ្មែរ) នៅលើថ្នាល។
ប្រវត្តិរូប និងលិខិតបញ្ជាក់ផ្ទាល់ខ្លួន។
ការបណ្តុះបណ្តាលមួយបានធ្វើឡើងសម្រាប់ស្ថាប័នចំនួនប្រាំពីរ។
ថ្នាលចែករំលែកទូទាំងប្រទេស ជាមួយនឹងវេបផតថលផ្ទាល់ខ្លួន សម្រាប់គ្រឹះស្ថាន:
  • សកលវិទ្យាល័យ
  • សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ
  • សហគមន៍
  • ក្រសួងមន្ទីរ

ដើម្បីផ្ដល់នូវការបណ្ដុះបណ្ដាលព័ត៌មានវិទ្យានៃការថែទាំជាភាសាខ្មែរដែលត្រូវនឹងតម្រូវការពិតប្រាកដរបស់ប្រជាជនកម្ពុជា។
លទ្ធផល
ថ្នាលដ៍សំខាន់ក្នុងពិភពលោក និងមានមាតិកាជាភាសាខ្មែរ
និស្សិតគិលានុបដ្ឋាកកម្ពុជាជាង ៩០០នាក់បានទទួលជំនាញឌីជីថល។
សម្ភារៈសិក្សាសម្រាប់សាស្ត្រចារ្យក្នុងស្រុកមានការកើនឡើង។

ការបំពេញបានយ៉ាងឆាប់រហ័សនូវតម្រូវការនៃការសិក្សា និងការដាក់លក់ក្នុងទីផ្សារ ក្នុងរយៈពេលពីរខែមានវគ្គសិក្សាចំនួន ៣០០០វគ្គត្រូវបានផ្តល់ជូន។

ការបណ្តុះបណ្តាលមួយបានធ្វើឡើងសម្រាប់ស្ថាប័នចំនួនប្រាំពីរ។
វេបផតថល Up Skill Cambodia បានផ្ដល់ឱកាសដល់សិស្សនិស្សិតស្មើៗគ្នា ក្នុងការអនុវត្ដ EHR ដែលមានសារៈសំខាន់សម្រាប់បំពេញតម្រូវការ នៃការថែទាំសុខភាពទំនើប មានដូចជាឧបករណ៍ជាច្រើន ដែលតម្រូវឱ្យស្គាល់បច្ចេកវិទ្យាទាំងនេះ។ វេបផតថល Up Skill Cambodia គឺមានភាពងាយស្រួលក្នុងការប្រើ និងមិនស្មុគ្រស្មាញ អនុញ្ញាតឱ្យសិស្សនិស្សិតស្រាវជ្រាវ EHR ដោយផ្ទាល់ខ្លួនរបស់ពួកគេនៅខាងក្រៅថ្នាក់ ហើយបង្កើតបទពិសោធន៍គួរឱ្យរំភើប និងទាក់ទាញ
ស៊ុន ស៊ីដារ៉ុង
ប្រធានការិយាល័យសិក្សា នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (UHS)